ធាតុថ្មីត្រូវបានបញ្ចូលទៅក្នុងរទេះទិញទំនិញរបស់អ្នក។ ឥឡូវនេះអ្នកមាន 0 ទំនិញនៅក្នុងកន្ត្រកទំនិញរបស់អ្នក
ទម្រង់ចូលប្រើប្រាស់
អំពីយើង
ប្រេងរំអិលម៉ាកព្យួរហ្គោលរបស់យើងដែលត្រូវបានផលិតឡើងសម្រាប់ម៉ាស៊ីនដែលត្រូវធ្វើការធ្ងន់ៗជួយឱ្យម្ចាស់គ្រឿងចក្រដូចជាម៉ាសុីនខួង អេស្កាវ៉ាទ័រ(គ្រឿងចក្រសំណង់)គ្រឿងចក្រកសិកម្ម និងយានយន្តផ្សេងទៀតដែលត្រូវធ្វើការខ្លាំងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនិងពន្យារអាយុកាលប្រើប្រាស់របស់ម៉ាស៊ីន ទោះបីជាយានយន្តធ្វើដំណើរលើផ្លូវដែលមានស្ថានភាពលំបាកបំផុក៏ដោយ។ ប្រេងរំអិលព្យូរហ្គោលត្រូវបានផលិតឡើងជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រភេទម៉ាស៊ីននិងលក្ខខណ្ឌការងារផ្សេងៗគ្នា។ មិនថាអ្នកប្រើប្រាស់ប្រេងម៉ាសុីនព្យួរហ្គោលប្រភេទណាក៏ដោយ អ្នកអាចជឿជាក់បានថាវាមានការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃសារធាតុបន្ថែមសំខាន់ៗ ដើម្បីឆ្លើយតបបានកាន់តែប្រសើរឡើងនូវតម្រូវការដ៏ខ្ពស់របស់ម៉ាស៊ីន។ យើងជ្រើសរើសយកសារធាតុបន្ថែមដែលជាសមាសធាតុសំខាន់នៅក្នុងប្រេងម៉ាស៊ីនព្យួរហ្គោលរួមមានដូចខាងក្រោម : - សារធាតុសម្អាត(Detergents) - សារធាតុជួយបំបែកភាគល្អិត(Dispersants) - សារធាតុការពារការសឹក(Anti-Wear agents) - សារធាតុបន្ថែមសម្រាប់ទ្រទ្រង់សម្ពាធខ្ពស់(Extreme Pressure Additives) - សារធាតុការពារការកើតពពុះ(Anti-Foaming Agents) - សារធាតុទប់ស្កាត់ប្រតិកម្មអុកស៊ីតកម្ម(Oxidation Inhibitors) - សារធាតុការពារការកើតច្រែះ និងការច្រេះស៊ី(Rust and Corrosion Inhibitors) - សារធាតុបង្កើនសន្ទស្សន៍ភាពខាប់(Viscosity Index Improvers) - សារធាតុបន្ថយចំណុចហូរ(Pour-Point Depressants) - សារធាតុលៃតម្រូវកម្រិតកកិត(Friction Modifiers) - ជួយធ្វើឱ្យម៉ាស៊ីនត្រជាក់(Make engine cool)